រថយន្ត​ស្រា​បៀរ​ GANZBERG​ បុក​ម៉ូតូ​សេ​១២៥​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​

​ព្រះ​វិហារ​៖​ រថយន្ត​ស្រា​បៀរ​ GANZBERG​ បុក​ម៉ូតូ​សេ​១២៥​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​។​ ឧបទ្ទវហេតុ​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​នឹង​១០​នាទី​ នៅ​ចំនុច​ផ្លូវភ្លោះ​កែង​មន្ទីរ​សង្គមកិច្ច​ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល​ សង្កាត់​កំពង់​ប្រណាក​។​

​មន្ត្រី​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈី​ បូ​ឡា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ ជាង​ម៉ូតូ​ ស្នាក់​នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ខេត្តព្រះវិហារ​ (​របួសស្រាល​)​។​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ពេ​ជ​ សុខា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​យោធា​ រស់នៅ​ភូមិ​ មរតក​តេ​ជោ​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​(​ស្លាប់​)​។​ អ្នកបើកបរ​រថយន្ត​(​រត់គេច​ខ្លួន​)​ អ្នក​រួម​ដំណើរ​ ឈ្មោះ​គួ​យ​ ច​ន្តា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ដំណាក់​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​ (​ពុំ​មាន​រង​របួស​)​។​

​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ សព​បាន​តំកល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា​ ៕