បុរសម្នាក់ ស្រវឹងស្រា ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង និង០១ខ្នងទៀត ឆេះអស់ជញ្ជាំងមួយចំហៀង
កំពង់ឆ្នាំង ៖ បុរសម្នាក់ ស្រវឹងស្រា ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង និង០១ខ្នងទៀតឆេះអស់ជញ្ជាំងមួយចំហៀង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី នៅចំណុចកោះ(ដីដុះ) ត្រើយខាងកើតទន្លេ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ ជៀម ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើ។ ដោយមូលហេតុស្រវឹងស្រា ។
ករណីនេះផងដែរ មិនបានបង្កអោយមានគ្រោះថ្នាក់របួសស្នាមអ្វីឡើយ គ្រាន់តែឆេះអស់សម្ភារៈដែលនៅក្នុងផ្ទះអស់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕