លោកចាងហ្វាង សារព័ត៌មានចក្រវាឡckv.online ត្រូវក្រសួងព័ត៌មាន ហៅមកមកធ្វើការព្រមាន និងកិច្ចសន្យា ហើយ
យោងតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកកជាច្រើន មានប្រតិកម្មមិនពេញចិត្តខ្លាំង ចំពោះកាយវិការ និងការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានអនឡាញម្នាក់ ក្រោយពីធ្វើ សកម្មភាពតាមឃាត់រថយន្តដឹកជ្រូកមួយគ្រឿង ទាំងមិនដឹងថា ខ្លួនឯងជាអ្នកណា ខណៈដែលអ្នកកាសែតមានសិទ្ធត្រឹមតែជាអ្នកថតផ្សាយ ព័ត៌មានជូនមហាជនតែប៉ុណ្ណោះ មិនមែនជាសមត្ថកិច្ចជំនាញ ។
ហើយអ្វីដែលកាន់តែហួសចិត្តទៅទៀតនោះ គឺគាត់មិនដឹងថា ហេតុអ្វីបានជារថយន្តធុនធំដែលមានតម្ពក់សន្ដោង មានស្លាកលេខមុខ ក្រោយខុសគ្នា និងយល់ថាជារឿងខុសច្បាប់ ទៅវិញ។
ដោយឡែក ក្រោយពីមានប្រតិកម្មពីមហាជនជាច្រើន តាមរយៈគណនេយ្យហ្វេសបុកលោក សាន ព្រំ នៅមុននេះបន្តិចបានឲ្យដឹងថា៖ លោក លោក ចាន់ រឹទ្ធិ ចាងហ្វាង ckv.online ខាងលើ ត្រូវបានក្រសួងពត៌មាន ហៅមកព្រមាន និង ឲ្យធ្វើកិច្ចសន្យា ឈប់ផ្សាយខុសពី ក្រមសីលធម៌ និង វិជ្ជាជីវៈ អ្នកសារពត៌មាន នៅវេលាព្រឹកនេះ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។