ការពារខ្លួនអ្នក និងអ្នកដទៃពីការឆ្លងជំងឺ ខូវីដ ១៩

បច្ចុប្បន្ននេះដោយមានការផ្ទុះឡើងនូវជំងឺដ៏កាចសាហាវ ដែលបានឆ្លងរាលដាលនៅក្នុងប្រទេសជាច្រើនស្ទើតែទូទាំងពិភពលោក ថែមទាំងបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយជំងឺ ខូវីដ ១៩។ ហេតុការណ៍នេះបានបណ្តាលអោយប្រទេសទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខមាលភាពប្រជាជន ត្រៀមខ្លួន និងចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។

ថ្មីៗនេះ អង្គការសុខភាពពិភពលោក ក៏បានប្រកាសអាសន្ននិងព្រួយបារម្ភនូវការរីករាលដាលនៃជំងឺនេះផងដែរ។ ហើយនៅកម្ពុជាយើងក៏បានរកឃើញករណីនេះផងដែរនាពេលកន្លងទៅ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារក្រុមគ្រួសារពីជំងឺមួយនេះ។

ខាងក្រោមគឺជាវិធីសាស្ត្រមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋគួរអនុវត្តតាមដើម្បីការពារសុខភាពរបស់បងប្អូនទាំងអស់គ្នា៖