ធ្លាប់ដឹងទេថាមនុស្សស្រីកាចឆ្នាស់ឆ្នើម មានកត្តាល្អជាច្រើន
មនុស្សយើងមើលពីសម្បកក្រៅមិនអាចទាយដល់ចិត្តបានទេ។ ម៉្យាងទៀតដូចពាក្យទូន្មានដែលថាកុំវាយតម្លៃមនុស្សតាមសម្បកខាងក្រៅពិតជាមិនខុសនោះទេ។ វប្បធម៌ប្រទេសយើង រមែងឲ្យតម្លៃទៅមនុស្សស្រីដែលមានឥរិយាបថស្រគត់ស្រគំ ទន់ភ្លន់ និងនិយាយពីរោះពិសារ តែផ្ទុយទៅវិញស្រីៗមានចរិតឆ្នាស់ឆ្នើម គឺមិនជាប់ចំណាត់ថ្នាក់ឡើយ។ ដូច្នេះហើយ ខាងក្រោមនេះជាចំនុចដែលគួរអោយកត់សំគាល់ និងជាការពិតមួយអំពី របស់មនុស្សស្រីចរិតឆ្នាស់ឆ្នើមនេះ៖
១. មនុស្សស្រីកាចឆ្នាស់ឆ្នើមរមែងជាមនុស្សជោគជ័យ៖ អ្នកមានចរិតឆ្នាសជាទូទៅមានលក្ខណៈច្បាស់លាស់ ទើបនាងមានទំនុកចិត្តខ្ពស់ថាបានសម្រេចក្នុងកិច្ចការផ្សេងៗ ដូច្នេះហើយទើបនាងមិនចុះញ៉មនឹងគំនិតអ្នកណាឡើយ។ នាងជាទូទៅត្រូវបានគេស្អប់ព្រោះតែភាពជាម្ចាស់ការនិយាយបញ្ចេញយោបល់របស់ខ្លួនទៅលើរឿងអ្វីមួយដែលខុសឆ្គងរបស់អ្នកផ្សេងនោះ។ ប៉ុន្តែការងារភាគច្រើនដែលដឹកនាំដោយស្ត្រីឆ្នាស់នេះតែងបានជោគជ័យ។
២. មាត់អាក្រក់តែចិត្តបរិសុទ្ធ៖ មនុស្សស្រីកាចភាគច្រើនណាស់ដែលគ្មានសម្ដីសំដៅទន់ភ្លន់ទេ។ តែឃើញយ៉ាងណាគឺថាឲ្យចំៗកណ្ដាលមុខតែម្ដង។ ប៉ុន្តែគេក៏ជាមនុស្សតែម្នាក់ដែលចេញមុខមកជួយយើង និងតតាំងឧបសគ្គបើនាងយល់ថាម្នាក់នោះគ្មានកំហុស។ ម៉្យាងទៀតស្រីឆ្នាស់ចូលចិត្តតែអាណិតគេ និងធ្វើបុណ្យដាក់ទៀនដោយសុទ្ធចិត្ត ហើយមិនចង់បានអ្វីមកវិញឡើយ។
៣. ស្រីឆ្នាស់ចូលចិត្តធ្វើអ្វីទាល់តែប្រណិត៖ ដោយសារតែជាមនុស្សឆ្នាស់និងតឹងរ៉ឹង ដូច្នេះហើយក៏ចូលចិត្តធ្វើអ្វីឲ្យបានលំអិតផ្ចិតផ្ចង់បំផុត។ ដូចនេះក្រុមហ៊ុនណាមានមនុស្សស្រីប្រភេទនោះហើយគួរតែក្ដាប់នាងឲ្យជាប់កុំឲ្យរបូតចេញ ព្រោះនាងនិងធ្វើឲ្យអ្នកនៅជុំវិញខ្លួនរីកចម្រើន។
៤. ម្ដាយឆ្នាស់កូនឆ្លាត៖ ដឹងទេប្រុសៗ បើថ្ងៃក្រោយបានប្រពន្ធឆ្នាស់ អ្នកនិងមានកូនស្ដាប់ដំបូន្មាននិងឆ្លាតវាងវៃផងដែរ។ ដោយសារមានម្ដាយអ្នកមើលថែប្រិតប្រៀង ប្រដៅអប់រំបានដិតដល់នោះ ធ្វើឲ្យកូនដើរត្រង់ផ្លូវនិងមានអនាគតល្អផងដែរ។
ដូច្នេះសូមកុំវាយតម្លៃមនុស្សតាមសម្បកខាងក្រៅ គួរស្វែងយល់ពីហេតុផល និងគោលបំណងរបស់មនុស្សនោះសិន។ គំនិតនេះដែរ មិនសម្រាប់តែស្រីកាចឆ្នាស់ទេ ប៉ុន្តែគឺសម្រាប់មនុស្សទាំងអស់គ្នាពិចារណាតាមការគួរ ៕
ប្រភព៖ កញ្ញា