ចុមយក្សចោរគឺជាប៉ូលីស!ដាច់ផ្ងារតោងតែម្តង តើឲ្យប្រជានុរាស្ដ្រពឹងអ្នកណាទៀត

ពិតរឿងដ៏អាម៉ាស់ថោកទាបបំផុត ដែលមន្ត្រីនគរបាលមួយរូបបំរេីការនៅ អគ្គនាយ​ដ្ឋាន​ភស្តុភា​រ និង​ហិរញ្ញវត្ថុ​ ក្ក្រសួងមហាផ្ទៃ ដែលជាមន្ត្រីរបស់រដ្ឋមកក្លាយទៅជាចោរទៅវិញ ធ្វើឲ្យបាត់បង់កិត្តិយសដល់អង្គភាពយ៉ាងធ្ងន់ធ្ងរ ។

មន្ត្រីនគរបាលជាចោរខាងលើ ត្រូវ​បាននគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចាប់​វាយខ្នោះក្រោយពីប្រព្រឹឹត្តអំពើលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០២០​ លួចកាច់កម៉ូតូScoopyរបស់ប្រជាពលរដ្ឋ នៅ​សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

លោកមន្ត្រីនគរបាលជាចោររូបនោះមានឈ្មោះ លន់​ ភារឹទ្ធ​ អាយុ​ ២៦​ឆ្នាំ​ ពាក់​ស័ក្ដិ១។

បច្ចុប្បន្ន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ កំពុងកសាងសំណុំរឿង​ដេីម្បី​បញ្ជូនទៅ​តុលាការ​ ។