-ដោយបានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

-ដោយបានការអនុញ្ញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
-ភ្នំពេញ:នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលា ម៉ោង១១ម៉០០នាទី លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌ មានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស ថេត រួមជាមួយលោក/លោកស្រីអធិការរង លោកស្រីនាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងមន្ត្រី ក្រោមឱវាទ
១-បាននាំយកថវិការបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចំនួន២,០០០.០០០រៀល។
២-ថវិការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១,០០០.០០០រៀល ។
៣-ថវិការរបស់កងកម្លាំង នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ចំនួន១,៦៨០.០០០រៀល និងទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ចាន់ តារា មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដែលបានទទួលមរណៈភាព កាលពី វេលា ម៉ោង១៨ម៉០០នាទី ថ្ងៃទី០១ ខែកុម្ភ្ភៈ ឆ្នាំ២០២០ ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅ ភូមិបិនបោ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារសព
ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកអធិការ និងបងប្អូនកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារគាត់ ដោយក្តី
រំភើបបំផុត ។ សូមអគុណ!