អាណិតណាស់! កីឡាករ អ៊ួច ធារិទ្ធ រងរបួសបាក់ជើងនៅលើសង្វៀនបាយ័ន្តស្ទឹងាមានជ័យ ពេលប៉ះជាមួយកីឡាករ Watcharasak Tor. Silachai (ថៃ)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ធ្លាប់​បាន​ទទួល​ជ្រាប​រួចមកហើយ​អំពី​កីឡា​ករ​ អ៊ួច ធារិទ្ធ អ្នកប្រដាល់​គុន​​ខ្មែរ​ មកពីក្លឹប អាណាចក្រគុនខ្មែរ ពេលនេះបានរងរបួសបាក់ឆ្អឹងជើងខាងស្តាំជាទម្ងន់ ខណៈពេលដែលប្រកួតមិត្តភាពជាមួយកីឡាករ Watcharasak Tor. Silachai (ថៃ) នៅសង្វៀនបាយ័ន្តស្ទឹងមានជ័យ នាថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០ ស្របពេលដែល កីឡាករ អ៊ួច ធារិទ្ធ ដែល កំពុងជួបការលំបាកក្នុងជីវភាពរស់នៅយ៉ាងខ្លាំង។ តាមរយៈសកម្មភាពប្រកួតដ៏ជក់ចិត្តចំនួន២ទឹកនោះ អ៊ួច ធារិទ្ធ ហាក់មានចិត្តកម្លាំងចិត្ត ចង់ផ្តួល កីឡាករ Watcharasak Tor. Silachai (ថៃ) នៅវិនាទី១៥ ចុងទឹកទី២ អ៊ួច ធារិទ្ធ បានប្រើកម្លាំងជើងទាត់ភ្លាត់ស្នៀតបណ្តាលឲ្យរងរបួសបាក់ជើង រហូតបោសបង់ការប្រកួតអាជ្ញាកណ្តាលរាប់ដល់ដបតែម្តង។