លោក K01 កំពុងធ្វេីលិខិសសុំទោស រឿងបំប៉ោងពត័មានព្រឹកមិញនេះ ថាមានមនុស្សឆ្លង Corona Virus នៅមន្ទីរពេទ្យរុស្សីហេីយ គិតត្រឹមម៉ោង៦៖៣០នាទីព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក ឃឿន សូឡា ហៅក្រៅ K01 ក្នុងឈុតពាក់អាវភ្លៀង ពាក់ម៉ាស ពាក់ស្រោមដៃ និងពាក់មួក បានចុះទៅផ្សព្វផ្សាយព័ត៍មាន តាមផ្លូវលេខ២៧១ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស្សី ដោយបានអត្ថាធិប្បាយរៀបរាប់ស្ថានការណ៍មិនមានប្រភពច្បាស់លាស់ថា នៅមន្ទីរពេទ្យ រុស្សី មានអ្នកឆ្លងវីរុសកូរ៉ូណា បណ្ដាលធ្វេីអោយមានការភ្ញាក់ផ្អេីល និងបង្កភាពភ័យខ្លាចជាខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញតែម្ដង។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៉ី) ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋកាន់តែខ្លាំងឡើងផងដែរ
យ៉ាងណាមិញ ក្រោយពីលោក K01 បានផ្សាយព័ត៍មានមិនពិត បង្កធ្វេីអោយប្រជាពលរដ្ឋមានភាពភ្ញាក់ផ្អេីលរួចមក លោក K01 ក៏បានឡាយវីដេអូ ដេីម្បីធ្វេីការសុំទោសជាសាធារណៈទៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៍មាន ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបានរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ដោយសូមឲ្យលេីកលែងទោសចំពោះខ្លួន និងសន្យាថ្ងៃក្រោយ លេងអោយមានរឿងមួយនេះកេីតឡេីងទៀតហេីយ។ ដោយបងម៉េង