ប្រើល្បិចខ្ចីម៉ូតូទៅយកសង្សារ បែរជាយកទៅបញ្ចាំត្រូវជប់ខ្នោះ
ភ្នំពេញ បុរសម្នាក់ត្រូវបានមិត្តភ័ក្រ ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ខណៈពេលយកម៉ូតូរបស់គេយកទៅបញ្ចាំហើយចាយលុយអស់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ២៣ខែធ្នូឆ្នាំ២០១៩ ឋិតនៅមុខវត្តសំពៅមាសសង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះជា សុភាព អាយុ២៩ ឆ្នាំស្នាក់នៅមិនពិតប្រាកដមុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ជា ស៊ន អាយុ២២ ឆ្នាំស្នាក់នៅភូមិព្រីង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បើតាមសម្តីជនរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០ ១៩ រូបគេ និង ជនសង្ស័យបាននាំគ្នាចូលក្លឹប ស្ប៉ាយឌឺ នៅខណ្ឌពោធិ៍សែនជ័យ ក៏បានផឹកសុីនិងរាំលេងរហូតដល់ម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩ រូបគេនិងជនសង្ស័យក៏បានជិះម៉ូតូម៉ាកលេខស៊េរីឆ្នាំ ២០២០គ្រឿងពាក់ស្លាកលេខភ្នំពេញ 1RZ 4252 មកដេកផ្ទះសំណាក់៥២នៅម្ដុំផ្លូវវេង ស្រេងសង្កាត់ស្ទឹងមានជ័យទី៣ ខែមានជ័យ។
ប្រភពព័ត៌មានបានបន្តទៀតថា ពេលដែលជនរងគ្រោះបានដេកលក់ជន សង្ស័យក៏បានយកសោជិះម៉ូតូយក ទៅបាត់ ហើយបានគេចខ្លួនបាត់ រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះបានឃើញជនសង្ស័យតើនៅចំណុចកើត ហេតុខាងលើក៏បានហៅសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យសួរ នាំទៅបើទើបដឹងថារឿងកើតហេតុនៅ ទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ ទើបសមត្ថកិច្ចខណ្ឌ៧មករា ប្រគល់ឱ្យមកប៉ុស្តិ៍ស្ទឹងមានជ័យ ៣ចាត់ការបន្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានយកម៉ូតូរបស់ជនសង្ស័យយកម៉ូតូជនរងគ្រោះយកទៅបញ្ចាំពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕