អគ្គិភ័យឆេះអាគារសណ្ឋាគារផ្កាឈូកទិព្វជាន់ទី៧ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ក្នុងភ្នក់ភ្លើង
(ភ្នំពេញ) ៖ អគ្គិភ័យមួយបានឆាបឆេះសណ្ឋាគារផ្កាឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់កាលពីម៉ោង៣៖៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លេីបង្អស់សម្រាប់បុគ្គលិកស្នាក់នៅ ។ ក្នុងហេតុការណ៍គឺបានបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងគួរឲ្យអណោចអធម័ ខណៈប្រភពខ្លះបានបញ្ជាក់ថា សពរងគ្រោះទាំង២នាក់គឺជាម្តាយនិងកូន មានមុខរបរខាងផ្នែកអនាម័យ ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចជំនាញ និងមូលដ្ឋានបានសហការបាញ់ពន្លត់ឲ្យរលត់ទៅវិញនៅម៉ោង ០៤៖០០នាទី ទៀបភ្លឺថ្ងៃដដែល ដោយប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យ ចំនួន១៤គ្រឿង ។ ទោះបីជាយ៉ាងណា ចំពោះមូលហេតុនៃករណីអគ្គិភ័យនេះ មិនទាន់ប្រភពបញ្ជាក់នៅឡើយ ៕