ភ្លើងឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេសនៅម្តុំជិតអូរឈើទាលអស់៦បន្ទប់
ព្រះសីហនុ ៖ មានគ្រោះអគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេសជាជនជាតិអឺរ៉ុបនៅម្តុំជិតអូរឈើទាលក្នុងសង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ វេលាម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃ៦ធ្នូ២០១៩នេះត្រូវនានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយធ្វើអន្តរាគមន៍។
សមត្ថកិច្ចដែលចុះពន្លត់បានឱ្យដឹងថា មានបន្ទប់ជួលទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ចំនួន៦បន្ទប់ដែលនៅជាប់ៗគ្នាសង់ពីឈើប្រក់ស័ង្កសី គ្មានមនុស្សស្នាក់នៅ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយភ្លាមៗសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយ កំពុងស្រាវជ្រាវបន្ត៕ KH