ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ ប៊ូទិក អរិយអង្គររេស៊ីដិន

សៀមរាប ៖ នាវេលាម៉ោងប្រហែល ០៨:៣៥នាទីព្រឹក ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា : សាកសពឈ្មោះ TAN THIAM HOCK ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៥៧ ជនជាតិ សឹង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥២២០៨៦៩D ជាភ្ញៀវទេសចរណ៍ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់ លេខ ៣១០ ប៊ូទិកអរិយអង្គររ៉េសុីដិន ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប។

ផ្អែកតាមការ​សន្និដ្ឋាន​របស់​សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ដាច់សសៃឈាមខួរក្បាល។

ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានកំពុងរៀបចំបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕