ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០១ទីតាំង នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ,កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន០១ទីតាំង នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ឈ្មោះ កែម លីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖

១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០៣ក្បាល

២-ក្រដាសកត់កន្ទុយលេខចំនួន១៩សន្លឹក

៣-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង

៤-ក្រដាសកាបោនចំនួន០៤សន្លឹក

៥-ទូរស័ព្ទម៉ាកហូវៃ ចំនួន០២គ្រឿង (ពណ៌ខ្មៅចំនួន០១គ្រឿង និងពណ៌ទឹក ប្រាក់ចំនួន០១គ្រឿង)

៦-ប៊ិកចំនួន០១ដើម

៧-ប្រាក់រៀលចំនួន ១.០៨៨.០០០រៀល (មួយលានប្រាំបីម៉ឺនប្រាំបីពាន់រៀល)

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕