កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកសូទ្រនិគម

សៀមរាប ៖ ថ្ងៃពុធ ០៨កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបញ្ជាកម្លាំងប៉ុស្ដិ៍នគរបាលកំពង់ឃ្លាំង ចុះសហការណ៍ជាមួយ ខណ្ឌរដ្ឋបាលជល ខេត្តសៀមរាប រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់ជលផលកំពង់ឃ្លាំង បានចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ នៅចំណុច ជ្រួយសរ ដល់ចំណុច កោះដាច់។

លទ្ធផលដែលកម្លាំងចម្រុះបង្រ្កាបបាន និងដុតបំផ្លាញនៅនឹងកន្លែងរួមមាន :
ក្បាលបរចំនួន ០៥គ្រឿង របាំងសាច់រាវ ចំនួន ៧៥០ម៉ែត្រ ចំរុឹងចំនួន ២០០ដេីម បង្គោលឆ្នុក ចំនួន ២០ដេីម និងប្រលែងត្រីចម្រុះចំនួន ៥០គីឡូក្រាម ៕