ក្រុមបាល់ទាត់U22កម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មី ៣ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡា SEA Games ក្រោយយកឈ្នះម៉ាឡេស៊ីទល់១ (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U22 ម៉ាឡេស៊ី ក្នុងលទ្ធផល៣ទល់១ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅកីឡដ្ឋាន Binan Football Stadium ដែលប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ គ្រាប់បាលរបស់កម្ពុជារកបានដោយ កីឡាករ អ៊ិន សុដាវីដ សៀង ចន្ធា និងកីឡាករកែវ សុខផេង ។
ក្នុងជំនួបដ៏សំខាន់មួយនេះ សម្រាប់ក្រុម U22 កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផលដ៏ច្រើនបែបនេះ ក៏ដូចជាធានាកៅអីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលម្ចាស់ផ្ទះហ្វីលីពីន ក៏បានយកឈ្នះក្រុមទីម័រក្នុងលទ្ធផល ៦ទល់១ដែរ។
លទ្ធផលជ័យជម្នះ៣ទល់១នេះ ធ្វើឲ្យកម្ពុជាឈរលេខ២ក្នុងតារាងពូលA ខណៈលេខ១គឺក្រុមមីយ៉ានម៉ា ស្របពេលម្ចាស់ផ្ទះហ្វីលីពីនទោះបីឈ្នះទីម័រក្តី តែគ្រាប់បាល់នៅចាញ់ក្រុមកម្ពុជា ហើយនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយរបស់ក្រុមU22 កម្ពុជាដែលអាចឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹត្តិការណ៍កីឡា SEA Gamesនេះ។