លោកជំទាវ មិថុនា ភូថង​ បានចុះអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា

ខេត្តកោះកុង​ ថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០១៩​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ដុំ យុហៀនអ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលវត្តទេពនិមិត្ត(វត្តថ្មីស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ឯឧត្តម និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់ជូនកុមារកំព្រានៅមណ្ឌលវត្តទេពនិមិត្ត។