កម្លាំងនគរបាល​ ឃាត់ខ្លួនជនជាតិវៀតណាម​ ០៤នាក់​ និងដកហូតថ្នាំញៀនប្រហែល​ ១០គីឡូ​ក្រាម​ នៅខណ្ឌបឹងកេងកង

ភ្នំពេញ​ ៖​ កាលពីថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ២៣:៥០នាទី​ កម្លាំង​នគរបាល នៃអធិការដ្ឋានខណ្ឌបឹងកេង​កង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣)​ បានឃាត់ខ្លួន​ជនជាតិវៀតណាមចំនួន​ ០៤នាក់​ រួមជាមួយថ្នាំញៀនចំនួន​ប្រហែល ១០គីឡូក្រាម​ នៅចំណុចផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យទាំង​ ០៤នាក់​ មាន​ ៖

ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ​ខណ្ឌបឹងកេងកង​ មុខរបរគ្មាន
ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន
ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា​តិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣​ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន
ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលគ្មានលេខ​ ផ្លូវ១១៣​ ក្រុម២៣ ភូមិ០៣​ សង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ មុខរបរគ្មាន។

វត្ថុតាងចាប់យកបានរួមមាន ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល​ ១០គីឡូក្រាម (១០កញ្ចប់),​ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ០៤នាក់ រួមនិងវត្តុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន​ ដើម្បីសាកសួរបន្ត​ ចំណែកទីតាំងផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន​ ៕