ខ្យល់ព្យុះរដូវបក់បោកពីភ្នំកំចាយនិងបូកគោ លំនៅដ្ឋានពលរដ្ឋ៥៦៩ខ្នងបានរងការខូចខាត

ព្រះសីហនុ ៖ មានករណីខ្យល់ព្យុះរដូវបក់បោកពីភ្នំកំចាយនិងបូកគោ នៅថ្ងៃទី៣ធ្នូ២០១៩  បើតាមមន្ត្រីដែលចុះពិនិត្យ និងស្រង់ព័ត៌មានបឋមឱ្យដឹងថា មានលំនៅដ្ឋានពលរដ្ឋ ចំនួន៥៦៩ខ្នងបានរងការខូចខាតតិចនិងច្រើន នៅក្នុងឃុំចំនួន៤គឺឃុំវាលរេញ  ឃុំសាមគ្គី ឃុំទឹកល្អកនិងឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

មន្ត្រីមូលដ្ឋានតាមឃុំនិមួយៗរាយការណ៍ថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ហើយឃុំទាំង៤ ដែលរងគ្រោះនេះ ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត)ដែលនៅជិតជើងភ្នំកំចាយនិងភ្នំបូកគោ ៕