កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកជីក្រែង
សៀមរាប ៖ ថ្ងៃអង្គារ ០៧កេីត ខែមិគសិរ ឆ្នាំកុរ ព.ស២៥៦៣ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ចំណុចទីតាំង ខ្វែងស្ទឹងកំបុត ស្ថិតនៅភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានសមាសភាពចូលរួមសរុប ១១រូប និង
ប្រើប្រាស់មធ្យោបាយការណូតចំនួន ០២គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការនេះ លទ្ធផលសមត្ថកិច្ចបង្ក្រាបបាន និងដុតបំផ្លាញនៅនឹងកន្លែងរួមមាន ÷ លូស្បៃមុងចំនួន20គ្រឿង សាច់រាវប្រវែងចំនួន១០០០ម៉ែត្រ បង្គោលចំរឹងចំនួន ២៥០ដើម និងប្រលេងត្រីចំរុះចំនួន ៥០គីឡូក្រាម ៕