ភាពអសកម្មក្នុងខណ្ឌទួលគោកបានកើតឡើង ខណៈលោក សុខ ហេង បណ្ដែតបណ្ដោយឲ្យកើតជាបន្ដបន្ទាប់
ភ្នំពេញ ៖ មួយរយៈពេលថ្មីនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយមិនត្រូវបានសមត្ថកិច្ចបង្ក្រាបក្រុមចោរទាំងនោះបានទេ ដោយទុកបណ្តោយឲ្យពួកគេបង្កការលួច ឆក់ ជាហូរហែ ។
ជាក់ស្តែង ជនសង្ស័យ២នាក់ធ្វើសកម្ម ភាពលួចកាចសោរម៉ូតូរបស់និស្សតស្រីម្នាក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាព ជនរងគ្រោបានត្រឹមរត់ទៅដាក់ពាក្យបណ្ដឹង ដើម្បីសុំការអន្ដរាគមន៍ ពីប៉ុស្ដិ៍នគរបាលទឹកល្អក់ទី២ តែប៉ុណ្ណោះ ហេតុការណ៍ខាងលើនេះកើតហេតុកាលពីវេ លាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវឌឿង ហែម ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម៉ូតូជនរងគ្រោះម៉ាក NEX ស៊េរីឆ្នាំ២០ ១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1W-7165 យកទៅបាត់ដោយ សុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចនោះទេ ។
ប្រភពពីពលរដ្ឋបានប្រាប់ឲ្យដឹងថា ពីថ្ងៃមុនក្រុមចោរបានធ្វើសកម្ម ភាពលួចម៉ូតូក្បែរនោះអស់ចំនួន២គ្រឿងនៅក្បែរនោះដែរ ។
ប្រជាពលរដ្ឋបានបន្ដថា ជំនាន់លោកអធិការមុនៗ មិនសូវមានករណីចោរលួច ឆក់ កើតឡើងញឹកញាប់ទេ ដោយសារតែពួកគាត់ចេះដឹកនាំកម្លាំង សហប៉ុស្តិ៍ តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃ ទើបមិន សូវមានបទល្មើសកើតឡើង ។
បើទោះបីជាមានករណីអំពើលួច ឆក់ ប្លន់ក៏ដោយ ក៏កម្លាំងខិតខំធ្វើការស្រាវជ្រាវ រហូតតាមចាប់ក្រុមជនសង្ស័យ ទាំងនោះយកមកដាក់ទោសតាមច្បាប់បាន ប៉ុន្តែជំនាន់លោក សុខ ហេង គេឃើញអំពើលួចឆក់ប្លន់ កម្របង្ក្រាប ចាប់បានណាស់ ។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅ លោក សុខ ហេង មេត្តាដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រយោជន៍ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាក់ស្តែងដូចករណី ប៉ុន្មានថ្ងៃមុននេះ ៕