ជនមិនស្គាល់អត្តសញ្ញាណម្នាក់បើក រថយន្តទៅបុកម៉ូតូ PassApp ពីក្រោយ រួចបើករថយន្តគេចបាត់
ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី នៅចំណុចភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកស្របទិសគ្នាពីកើតទៅលិចពេលបើកមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ PassApp ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង1M 3615 បើកដោយឈ្មោះ ឡុង ឡា ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណរ៣នាក់ ៖
១.ឈ្មោះ សូ ពៅ ភេទស្រី អាយុ៣៦ឆ្នាំ
២.ឈ្មោះស៊ូ ស៊ន ភេទស្រី អាយុ៣១ឆ្នាំ
៣.ឈ្មោះ រុន សារិ ភេទប្រុស អាយុ៣៦ឆ្នាំ។
អ្នកទាំង៤នាក់រស់នៅភូមព្រៃផ្អង ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងជាមួយគ្នា ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើកគេចបាត់ពីកន្លែងកើតហេតុ។
ករណីនេះបណ្តាលអោយរងរបួសមនុស្សទាំង៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យស្រុកកំពង់ត្របែក រីឯម៉ូតូ PassApp យកមករក្សាទុក្ខនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងស្វាយ។
ក្រោយពេលកើតហេតុក៏មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV 6686 បើកពីលិចទៅកើត មកដល់ចំណុចកន្លែងកើតហេតុខាងលើ បានគេចកន្លែងកើតហេតុ រេចង្កូតធ្លាក់ជើងទេផ្លូវដោយខ្លួនឯង ដែលបើកដោយជនមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) បន្សល់ទុករថយន្តនៅកន្លែងកើតហេតុរងចាំរថយន្តស្ទួច៕