នគរបាលក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល បានឃាត់ជនសង្ស័យទាំង២នាក់ មានផ្ទុកនូវសារធាតុញៀន
ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរដ្ឋបាល ធ្វើតេស្តទឹកនោមលេីជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។ ជាលទ្ធផលពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀន ជនសង្ស័យទាំង ២នាក់ មានឈ្មោះដូចខាងក្រោម ៖
១. សេង សុភី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
២. ចាន់ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕