បុរសម្នាក់សំរាកពេលព្រឹកឡើងស្រាប់តែស្លាប់បាត់ទៅហើយ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧-00នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិដំណាក់ធំ2 សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសំដីបងប្អូនក្រុមគ្រួសារសាច់ញាតិរបស់សពបានប្រាប់អ្នកសារព័ត៌មានយើងថាបុរសមានឈ្មោះសឿន សៀម អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មាន មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅឃុំមេសរប្រចាន់ ស្រុកពារំាង ខេត្តព្រៃវែង ពេលកើតហេតុបានឃើញបុរសម្នាក់បានសំរាកក្នុងបន្ទប់ដូចរាល់ដងហើយព្រឹកលើក៍បានស្លាប់បាត់ទៅហើយម្តាយក៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយបានដឹងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញសោក្យលវិច្ឆ័យបានមកដល់កន្លែងកើតហេតុពិនិត្យទៅលើសាកសពពិតជាស្លាប់ដោយខ្យល់គពិតប្រាកដមែនសម្ថតកិច្ចធ្វើកំណត់ហេតុហើយក៍ប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី។