មុខសញ្ញាចោរលួចដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន
សៀមរាប ៖ ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទ ស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពេីលួច (លូកយកកាបូបប្រាក់)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៤០នាទី នៅក្នុងបរិវេណផ្សារចាស់ ចំណុច កន្លែងលក់ត្រី ភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/សៀមរាប ជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទ ស្រី អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង /ខេត្ត សៀមរាប កំពុងដេីរទិញម្ហូប ស្រាប់តែជនសង្ស័យឈ្មោះ មាស សារ៉ន ភេទ ស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បានធ្វេីសកម្មភាពលួចលូកយកកាបូបដៃដាក់លុយ ម៉ាក LV ពណ៌ត្នោត ដែលក្នុងនោះមាន លុយដុល្លារ ៦៦៦ដុល្លារ លុយខ្មែរ ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ប័ណ្ណបើកបរឡាន ចំនួន ០១សន្លឹក ប័ណ្ណព័ត៌មានរបស់ធនាគារអេស៊ីលីដាចំនួន០១ សន្លឹក ។
ក្រោយធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានយកកាបូបនោះទៅក្ដោបទុកនៅនឹងមុខពោះ ហេីយយកកាបូបខ្លួនបាំង តែត្រូវជនរងគ្រោះដឹងខ្លួន ក៏ឃាត់ជនសង្ស័យជាប់ហេីយដកយកកាបូបមកវិញ ។
បន្ទាប់មកជនរងគ្រោះក៏ទំនាក់ទំនងមកសមត្ថកិច្ច ហើយសមត្ថកិច្ចចុះទៅដល់ក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច យកកាបូបប្រាក់របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ហេីយសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន កាបូបដៃដាក់លុយ ម៉ាក LV ពណ៌ ត្នោត ដែលក្នុងនោះមាន លុយដុល្លារ ៦៦៦ដុល្លារ លុយខ្មែរ ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ប័ណ្ណបើកឡាន ចំនួន ០១សន្លឹក និងប័ណ្ណព័ត៌មានរបស់ធនាគាអេស៊ីលីដា ចំនួន០១សន្លឹក ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងកំពុងសំណុំរឿងបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕