សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះចាប់ មុខសញ្ញាម្នាក់ឈ្មោះ ឃុត សុផល ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆ្លុះខ្យងក្ដាម រស់នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ យ៉ាត ស្រីពៅ អាយុ ៤៥ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ហើយបានគេចមកលាក់ខ្លួននៅខេត្តកំពង់ឆ្នាំង។ លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង​ ២២ និង៣០ នាទីយប់​ ក៏ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបរិបូណ៌សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់បាននៅចំណុចព្រែកតាម៉ម ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕