កម្លាំងចម្រុះសង្កាត់ស្ទឹងមានជ័យ៣ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវវេងស្រេង!
រាជធានីភ្នំពេញ ៖ ថ្ងៃទីអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កងកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣ និងកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានសហការណ៍ចុះធ្វើសន្ដាប់ធ្នាប់តាមបណ្ដោយផ្លូវវេងស្រេង ដោយមានបទបញ្ជាពីលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ ក្នុងនោះកម្លាំងបានដកហូតសម្ភារៈដាក់លក់មួយចំនួនផងដែរ។ មានដូចជាសម្លៀកបំពាក់កៅអី និងរទេះនំ តែលក់បន្ដែតាមដងផ្លូវធ្វើឱ្យផ្លូវមានការចង្អៀតកកស្ទះចរាចរសឹងរៀងរាល់ថ្ងៃ។
ក្នុងករណីបងប្អូនអាជីវករ មានភាពរឹងទទឹង មិនគោរពតាមការណែនាំរបស់សាលាសង្កាត់ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការរឹបអូសសំភារៈបងប្អូន ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់សំភារៈរបស់បងប្អូនឡើយ។
ក្រុមការងារយើងខ្ញុំ សង្ឃឹមថា បងប្អូនអ្នកលក់ដូរនៅតាមទីតាំងខាងលើនឹងចូលរួម សហការជាមួយអាជ្ញាធរ ដោយភាពទទួលខុសត្រូវ ដើម្បីបញ្ជៀសនូវបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុ ពិសេសរក្សាបានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពល្អសម្រាប់ទីក្រុងភ្នំពេញយើងទាំងអស់គ្នា ។
ជាចុងក្រោយអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ៣ បានដល់អ្នកលក់តាមដងផ្លូវទាំងអស់ មេត្តាដាក់លក់លើផ្លូវឱ្យសោះដើម្បីការពារ ដែលបង្កផលប៉ះពាល់ទី១ គ្រោះថ្នាក់ចរាចរ ។ ទី២ធ្វើឱ្យផ្លូវចង្អៀតអ្នកធ្វើដំណើរមានកាកកស្ទះចរាចរជាដើម ។