Woo!ម មិនធម្មតាមែន ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានវះកាត់ភ្ជិតបេះដូងចំហពីកំណើត បានដោយជោគជ័យជាលើកដំបូង

នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “Dr. Beat Richner” បានប្រាប់ដំណឹងល្អមួយថា៖ “សូមកោតសរសើរ និងអរគុណ ដល់ក្រុមឯកទេសបេះដូងកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ដែលបានវះកាត់ភ្ជិតបេះដូងចំហ ដោយជោគជ័យ ស្នាមញញឹមរបស់កុមារ ជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ថា “ខ្ញុំសូមគោរព អរគុណណាស់ដល់លោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ព្យាបាលក្មេងៗ ទាំងអស់ មិនថាកូនខ្ញុំ ឬកូនក្មេងទូទៅ មានតែពេទ្យគន្ធបុប្ផានេះហើយ ជាទីសង្ឃឹមសំរាប់ក្មេងៗនៅកម្ពុជា”។

អ្នកខ្លះទៀតបន្ថែមថា “អរគុណសម្រាប់គ្រប់យ៉ាង យើងទាំងអស់គ្នាដឹងថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់គ្នាសុទ្ធតែហត់ណាស់ តែដោយសារតែ ទំហំនៃបេះដូង ទឹកចិត្តដ៏មានតម្លៃ”, “សូមអរគុណគ្រប់យ៉ាង សម្រាប់បេសកកម្មរបស់អ្នក សូមប្រសិទ្ធពរគ្រប់ប្រការកើតមានដល់លោកអ្នកកុំបីឃ្លៀងឃ្លាតឡើយ”៕

ដកស្រង់ដោយ៖ Cambofox
ប្រភព៖ ហ្វេសប៊ុក