បណ្ណាការ​​ញាក់​សាច់​ទ្រឺ​កៗ!!! មហាសេដ្ឋី​​អាយុ​៧០​ឆ្នាំ​ ​រៀបការនឹង​នារី​វ័យ​​២០​ឆ្នាំ​

កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ក្នុង​ប្រទេស​ថៃ​ ​បន្ទាប់ពី​រូបថត​នៃ​ពិធី​មង្គលការ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ ​និង​ ​ចែកចាយ​គ្នា​ព្រោងព្រាត​ ​ដោយសារតែ​វត្តមាន​កូនកំលោះ​ ​និង​ ​កូនក្រមុំ​មើក​ទៅ​មាន​គម្លាត​អាយុ​ខុសគ្នា​ឆ្ងាយ​ ​ពោះ​គឺ​ខាង​កូនកំលោះ​មាន​វ័យ​បង​កូនក្រមុំ​ដល់ទៅ​ ​៥០​ ​ឆ្នាំ​ ​។​

​បើ​តាម​ករ​ចុះផ្សាយ​បាន​បង្ហាញថា​ ​កូនកំលោះ​គឺ​មាន​អាយុ​ ​៧០​ ​ឆ្នាំ​ ​ជា​ប្រធាន​ក្រុមហ៊ុន​ ​និង​ ​ម្ចាស់ហាង​កាហ្វេ​ដ៏​ល្បី​មួយ​ក្នុង​ស្រុក​ថៃ​ ​ដែល​រូបលោក​គឺជា​កំលោះ​ចាស់​មិនធ្លាប់​មាន​គូកំណាន់​ចិ​តុ្ត​ម្តង​ណា​ឡើយ​នា​ពេល​កន្លងមក​ ​ហើយ​នេះ​គឺជា​លើកដំបូង​ក្នុង​ជីវិត​ដែល​លោក​បាន​ភ្ជាប់​ចំណង​អាពាហ៍​ពិពាហ៍​ជាមួយ​ភរិយា​ដែល​ជានា​រី​វ័យក្មេង​ ​និង​ ​ប្អូន​ខ្លួន​រហូតដល់​ ​៥០​ ​ឆ្នាំ​ ​។​

​សម្រាប់​ពិធី​មង្គលការ​នេះ​ ​មហាសេដ្ឋី​ជា​ម្ចាស់​ក្រុមហ៊ុន​ ​និង​ ​ជា​ម្ចាស់ហាង​កាហ្វេ​ដ៏​ល្បី​ខាងលើ​ ​បាន​ជូន​បណ្ណាការ​ដល់​គ្រួសារ​ខាង​ភរិយា​នូវ​ទឹកប្រាក់​ចំនួន​ ​២០​ ​លាន​បាត​ ​ដែល​មាន​ចំនួន​ប្រហែល​ ​៦៦២.៤៧១​ ​ដុល្លារ​អាមេរិក​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ជាង​នេះ​ ​បើ​ទោះជា​ទទួល​បាន​ការ​ជូប​ពរជ័យ​ក្តី​ ​ប៉ុន្តែ​កំលោះ​ចាស់​អាយុ​ ​៧០​ ​ឆ្នាំ​ ​និង​ ​ភរិយា​វ័យ​ ​២០​ ​ឆ្នាំនេះ​ ​ក៏​ទទួល​បាន​មតិ​អវិជ្ជមាន​ជាច្រើន​តាំងពី​ចាប់ផ្តើម​រហូតដល់​ចប់​កម្មវិធី​ ​ហើយ​ទោះបី​យ៉ាងនេះ​ក្តី​ក៏​គូស្នេហ៍​នេះ​នៅតែ​កាន់ដៃគ្នា​យ៉ាង​រីករាយ​សម្រាប់​កម្មវិធី​របស់​ខ្លួន​ដដែល​ ​។