ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះសណ្ឋាគារប៉ារ៉ាឌី

សៀមរាប ៖ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី មានករណីអគ្គិភ័យឆាបឆេះឃ្លាំងដាក់

ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង
ទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានអោយដឹងថា :
ករណីអគ្គិភ័យ បណ្តាលមកពីបើកឌីសង់ទ័រ ក្រោយមកផ្ទុះសេឆ្លងចរន្តអគ្គិសនី ភ្លើងឆេះបន្ទប់ស្ទីម សូណា សណ្ឋាគារប៉ារ៉ាឌីអង្គរវីឡា ទំហំ១០ម៉ែត្រ x៣០ម៉ែត្រ ស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ទ្រីង ប៊ុនសង់ ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលអោយរងការខូចខាត : ឆេះបន្ទប់អគារមានទំហំ១០ម៉ែត្រ × ៣០ម៉ែត្រ កម្ពស់ ៥ម៉ែត្រជញ្ជាំងថ្ម និងសម្ភារះប្រើប្រាស់មួយចំនួនធំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋទេ ។
កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់អគ្គិភ័យដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង ស្មើ ១៣ឡាន ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ០៣គ្រឿង ប្រើទឹកអស់៥រថយន្ត រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាប ០១គ្រឿង ប្រើទឹកអស់ ០២រថយន្ត រថយន្តពន្លត់អគ្គិភ័យអង្គភាពនគរបាលការពារបេតិកភ័ណ្ចចំនួន ០១គ្រឿង ប្រើទឹកអស់២រថយន្ត រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត ០២គ្រឿង ប្រើទឹកអស់ ០៤រថយន្ត និងរលត់នៅម៉ោង ១៧:០០នាទី ៕