កម្លាំងនៃអធិការដ្ឋានស្រុកជីក្រែងឃាត់ខ្លួនជនសង្ស័យម្នាក់ពី បទលួចមានស្ថានទម្ងន់ទោស(កាច់សោរយកម៉ូតូ)
សៀមរាប ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានស្រុកជីក្រែងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ ទុន ភេទប្រុស អាយុ ១៩ឆ្នាំ
រស់នៅ ភូមិប្រាសាទ ឃំុឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៤០នាទី ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋានស្រុកជីក្រែង បានអោយដឹងថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សាត ញ៉ូវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃំុឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានជិះម៉ូតូ មកច្រូតស្រូវ នៅភូមិស្ពានតូច ឃំុឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
ពេលមកដល់ស្រែ គាត់ក៏ចតទុកម៉ូតូនៅចិញ្ចើមថ្នល់ជាតិ ចាក់សោករ រួចក៏ទៅច្រូតស្រូវ ចម្ងាយ ១៥០ម៉ែត្រ ពីកន្លែងទុកម៉តូ ។ លុះដល់ម៉ោង ១០:៤០នាទី ជនរងគ្រោះ អើតមើលមកឃើញមនុស្សប្រុសម្នាក់យកម៉ូតូគាត់ជិះទៅទិសខាងកើត ហើយស្រែកអោយគេជួយ ហើយសមត្ថកិច្ចយើងក៏បានអន្តរាគមន៍ តាមរហូតដល់ស្រុកស្ទោង ទើបចាប់បានទាំងជនសង្ស័យ និងម៉ូតូមកវិញ ម៉ាកសេ១២៥ ពណ៌ខ្មៅសេរី ២០២០ លេខតួ លេខម៉ាស៊ីន ៥៦២៧៧៦៩ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងបព្ជានទៅសាលាដំបូងដេីម្បីបន្តតាមនីតិវិធីច្បាប់៕