Oppo និង vivo ប្រកាសថានឹងបំពាក់មុខងារចាប់ Wi-Fi ពីរក្នុងពេលតែមួយនៅលើស្មាតហ្វូនរបស់ខ្លួន

GSMARENA: កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន០២គឺ Oppo និង vivo ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BBK Electronics បានប្រកាសពីមុខងារចាប់ Wi-Fi ពីរក្នុងពេលតែមួយនៅលើស្មាតហ្វូនអនាគតរបស់ខ្លួន។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនទាំង២ខាងលើបានឲ្យដឹងថា លក្ខណៈពិសេសថ្មីដែលខ្លួនទើបតែប្រកាសនេះ នឹងអនុញ្ញាតឲ្យឧបករណ៍អេឡិចត្រូនិកអាចភ្ជាប់ទៅបណ្តាញទំនាក់ទំនងឥតខ្សែឫ Wi-Fi ចំនួនពីរក្នុងពេលតែមួយដើម្បីទទួលបានល្បឿននិងស្ថេរភាពនៃការប្រើប្រាស់ល្អប្រសើរជាងមុនក្នុងករណីមានបណ្តាញណាមួយក្នុងចំណោមនោះមានបញ្ហា។

សូមជម្រាបថា មុខងារនេះនឹងធ្វើការបែងចែកការប្រើប្រាស់ Wi-Fi នៅលើឧបករណ៍អេឡិចត្រូនិកដោយវានឹងធ្វើការជ្រើសរើសយកបណ្តាញណាមួយដែលមានស្ថេរភាពដោយស្វ័យប្រវត្តិសម្រាប់ការទាញយកទិន្នន័យនានាពីប្រព័ន្ធអ៊ីនធើណេត។