លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ២០១៩

រាជធានី​ភ្នំពេញ​ ៖​ ការបង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ​ បាន​ចំនួន​ ១៤​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​ ៣៥​នាក់​(​ស្រី​៣​នាក់​)​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​ ៣៥​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៤​នាក់​ និង​ប្រើប្រាស់​ ១១​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ៣៣,៩១​ក្រាម​ និង​១៩​កញ្ចប់​តូច​ ។​

លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​
Police​ ៖​ ៦​អង្គភាព​
១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ០,៨៧​ក្រាម​ ។​ ២​ /​ កណ្ដាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​ice​ ៩,០៧​ក្រាម​ ។​ ៣​ /​ ពោ​ធ៍​សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ។​ ៤​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៥​នាក់​ ។​ ៥​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​ice​ ១៥​កញ្ចប់​តូច​ ។​ ៦​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ៤​កញ្ចប់​តូច​ ។​

​កងរាជអាវុធហត្ថ​ ៖​ ៤​អង្គភាព​
១​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​ice​ ១,៤៦​ក្រាម​ ។​ ២​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ១១,១៨​ក្រាម​ ។​ ៣​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ១០,៧៨​ក្រាម​ ។​ ៤​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ០,៥៥​ក្រាម​ ៕ cambodiapolice