អាវុធម៉ាក AK មួយដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រះទឹក
ភ្នំពេញ៖ លោកអធិការប៉ូលិសខណ្ឌដង្កោ បានដឹកនាំកម្លាំងរួមមានលោកនាយប៉ុស្ដិ៍ព្រៃវែង នាយរងប៉ុស្ដិ៍ រួមជាមួយមន្រ្តីប៉ុស្តិ៍ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ពេលមកដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹកនេះ។
លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការប៉ូលិសខណ្ឌដង្កោនិយាយថា ពេលនោះស្រាប់តែមានប្រជាពលរដ្ឋមករាយការណ៍ថា បានប្រទះឃើញអាវុធមួយដើម ច្រកក្នុងការុង នៅក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស ប្រហែល២០០ម៉ែត្រ។