ក្រុមការងារ WaterAid មកពីប្រទេសអូស្ត្រាលី ចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាពធ្លកវៀន ក្នុងស្រុកសាគ្គីមានជ័យ
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារទឹកស្អាត និងអនាម័យស្រុកសាមគ្គីមានជ័យ បានចូលចូលរួមទទួលក្រុមការងារ WaterAid មកពីប្រទេសអូស្ត្រាលី ក្នុងទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាពធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ការជួបទទួលក្រុមការងារនេះដឹកនាំដោយ លោក ឈួន ចាន់ណា អភិបាលរងស្រុក និងជាអនុប្រធានគណ:កម្មកាទឹកស្អាត និងអនាម័យស្រុក និងលោក លឹម ឃុន ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាច។ គោលបំណងគឺដើម្បីសិក្សាពីហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពធ្លកវៀន និងស្វែងយល់ពីស្ថានភាពអនាម័យស្រុកសាមគ្គីមានជ័យ ៕