កម្លាំងនគរបាលខេត្តស្វាយរៀង កំពុងស្វែងរកចាប់ខ្លួនឃាតក សម្លាប់ស្ត្រីម្នាក់
ស្វាយរៀង៖ ជនសង្ស័យយកកូនកាំបិតចិតបន្លែ ទៅធ្វើសកម្មភាព អារក និងចាក់ទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសចំនួន១៤កន្លែង រហូតដល់ស្លាប់ នៅកន្លែងកើតហេតុតែម្ដង នៅវេលាម៉ោងចន្លោះពីម៉ោង៦ទៅម៉ោង៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោចក្រធីវ៉ាយផលិត អំពូលភ្លើងអំអរ ស្ថិតនៅក្នុងភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងនគរបាលខេត្ត ទទួលការងារព្រហ្មទណ្ឌ នាយការិយាល័យព្រហ្មទណ្ឌធ្ងន់ ស្រាល បច្ចេកទេសវិទ្យាសាស្ត្រ អធិការ អធិការរងស្រុកស្វាយទាប គ្រូរពេទ្យ បានចុះហំព័ន្ធ និងពិនិត្យសាកសព កំណតមុខសញ្ញាពាក់ព័ន្ធ។
មន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំ។
ប្រភពដដែលបន្តថាជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់តែម្ដង។ សាកសពក្រោយពីពិនិត្យចប់សព្វគ្រប់ ដោយមានការយល់ព្រមពីលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រគល់សាកសព ជូនទៅលោកខឹម ហ៊ុន ត្រូវជាឪពុកបង្កើតរបស់សាកសព ដើម្បីធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕