នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ពីបទ ជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២៤និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះ សុខ រ៉ាវី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ សាង ស ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿង ញៀន) ០៤កញ្ចប់ថង់តូច ៕