ខ្សឹបដាក់ត្រចៀក! ទីតាំងសង្វៀនមាន់អាប៉ោងយូគីមួយកន្លែង នៅក្រុងបានលុងខេត្តរតនៈគីរីសមត្ថកិច្ចអាជ្ញាធរមិនហ៊ានបង្ក្រាប
ខេត្តរតនគីរីៈ ទីតាំងល្បែងជល់មាន់អាប៉ោងយូគីមួយកន្លែងនៅក្នុងចំការកៅស៊ូរលោកពៅ សៀកស្ថិតនៅចំណុចភ្នំអូរត្រាវទឹកដីក្រុងបានលុងខេត្តរតនគិរី។
បើតាមប្រភពព័ត៌មានជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀននោះបានប្រាប់ព័ត៌មានយើងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ជល់ចូលទៅក្នុងចំការកៅស៊ូដើម្បីណាត់គ្នាបញ្ជុល់និងមានល្បែង
ស៊ីសងគ្រប់ប្រភេទចាក់ទឹកលុយរាប់ពាន់ដុល្លារស្រែកហ៊ោកញ្ច្រៀវពេញក្នុងចំការចន្ទីហើយគាត់បន្តទៀតថា៖ម្ចាស់សង្វៀននេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនគីរី តែឥឡូវអស់បុណ្យស័ក្កហើយ ពីព្រោះដល់អាយុ (ចូលនិវត្តន៍) តែគាត់មិនបានបង្ហាញប្រាប់ឈ្មោះនោះទេ។ ដូច្នេះហើយបានជាសង្វៀននេះបើកលេងបានយ៉ាងរលូនដោយសារតែមានការយោគយល់ពីអាជ្ញាធរថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត ហើយមានមេការម្នាក់ចាំមើលខុសត្រូវនៅកន្លែងសង្វៀននោះឈ្មោះលោក( ជាងតន) ។
ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តរតនៈគីរីសូមមាន វិធានការបង្ក្រាបនិងទប់ស្កាត់ផងល្បែងស៊ីសងនេះផងហើយដែល បង្កឲ្យមានហិង្សាក្នុងគ្រួសារ ចោរ ឆក់ លួច ប្លន់ និងបង្កឲ្យមាន គ្រឿងញៀនជាដើម.ល.។
ជាពិសេសសុំសំណូមពរដល់លោក ហ៑ួត បូរី អធិការក្រុងបានលុង និង លោកហៃសុវណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង សូមចាត់វិធានការចុះបង្រ្កាប់ផងទាន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពភូមិឃុំទាំង 9 ចំណុចជូនប្រជាពលរដ្ឋសូមលោក មានវិធានការបង្ក្រាបទៅលើល្បែងស៊ីសងខុសច្បាប់នេះផងទាន…! សូមរង់ចាំទស្សនាព័ត៌មានលំអិតបន្តនៅលេខក្រោយ សូមអរគុណ ….។