បុ​រ​ស​វ័យចំណាស់ម្នាក់ដេកស្លាប់នៅទីលានចាក់សំ​រាមយ៉ាងអាណោចអធ័​មចោលប្រពន្ធមានផ្ទៃពោះ៦ខែនិងកូនប្រាំនាក់

ភ្នំពេញ ​៖ បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅទីលានចាក់សំរាមយ៉ាងអាណោចអធ័​មបន្សល់ទុកកូន០៥​នាក់នៅក្នុងបន្ទុក និងប្រពន្ធមានផ្ទៃពោះ៦ខែឲ្យ​រស់នៅកំព្រា ​បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ១៥ ​និង២០នាទីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅទីលា​នចាក់សំរាមក្នុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យ​ដឹងថា សពជនរងគ្រោះមានឈ្មោះ ផុន សាវី ភេទប្រុស អាយុ ៤៨ឆ្នាំមុខរប​រកាយសំរាមរើ​សអេតចាយ ស្នាក់កន្លែ​ងកើតហេតុ មានស្រុកកំណើត នៅភូមិមេលោម ស្រុកពារាំង ខេត្តព្រៃវែង ប្រពន្ធ មានផ្ទៃពោះ៦ខែ និ​ងកូនប្រុសស្រី០៥​នាក់រស់នៅក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា​ជនរងគ្រោះបានដើរកាយសំរាមរើសអេតចាយដូចសព្វដងលុះដល់ម៉ោងកើតហេតុជនរងគ្រោះមានអាការៈវិលមុខដួលតែម្ដងហើយអ្នករើសអេតចាយដូចគ្នាឃើញក៏បាននាំគ្នាយកប្រេងកូឡាប្រេងខ្យល់មករឹតឲ្យគាត់តែអកុសល់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់មកក៏បានរាការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកកោសល្យវិច័យចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ៕