ក្ដៅគគុក! អ្នកនាង ធី សុវណ្ណថា និងលោក ហេង ឡុង ធ្វើសន្និសីទកាសែតដេញដោលទល់មុខគ្នា ក្នុងសមាគមន៍សិល្បករខ្មែរ
ភ្នំពេញ ៖ នៅទីបំផុតលោក ហេង ឡុង បានធ្វើការសុំទោសអ្នកនាងធី សុវណ្ណថានិងលោក ផែសុវណ្ណារិទ្ធ រីឯកញ្ញាយ៉ា បានគេចខ្លួនពីអង្គសន្និសីទកាសែត សួរដេញដោល នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមន៍សិល្បៈករខ្មែរ ជាមួយនឹងពិធីសម្បថ ថារឿងនេះមិនមែនជារឿងប្រឌិត ដើម្បីចង់បានភាពល្បីនោះទេ ។
ក្នុងអង្គសន្និសីទ រយៈពេលប្រហែល២ម៉ោង លោក ហេង ឡុង និងមេធាវីរបស់លោក ហេងឡុង និងអ្នកនាងធី សុវណ្ណថា និងលោកផែ សុវណ្ណារិទ្ធ បានលើកឡើងពីអំណះអំណាង និងការជជែកវែកញែករៀងៗខ្លួន ដោយគ្មានវត្តមាន កញ្ញា យ៉ា ដោយគ្មាននរណាម្នាក់ដឹងថា កញ្ញា យ៉ា នៅទីណានោះទេ សូម្បីលោក ហេង ឡុង ក៏មិនដឹងដែរ ។
ក្រោយការជជែកវែកញែករួច លោក ហេង ឡុង បានធ្វើការសុំទោស ទៅកាន់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ និងសុំមិនទទួលខុសត្រូវផ្នែកច្បាប់នោះឡើយ គឺទុកឱ្យភាគីទាំងសងខាង ដោះស្រាយផ្លូវច្បាប់ចុះ ។ អ្នកនាង ធី សុវណ្ណថា បានប្រកាន់ជំហរថា ករណីនេះត្រូវតែឆ្លងកាត់ផ្នែកច្បាប់ និងទុកផ្លូវឱ្យច្បាប់ចាត់ការ ទោះដំណើរការផ្លូវច្បាប់ លោកកាត់សេចក្ដីឆាប់ឬយូរយ៉ាងណា គឺសម្រេចលើអ្នកច្បាប់ ។ អ្នកនាង ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ ចំនួន១ម៉ឺនដុល្លារ ដល់ជនណាដែលរកឃើញកញ្ញា យ៉ានេះ ។
សូមរំលឹកថា សំឡេងកញ្ញា យ៉ា ដែលឆ្លើយឆ្លងតាម ទូរស័ព្ទជាមួយលោក ហេង ឡុង បានរៀបរាប់ពីការឈឺចាប់ ចំពោះទង្វើ លោកផែ សុវណ្ណារិទ្ធ ដែលជាសង្សារបស់នាង៩ឆ្នាំ បែរទៅរៀបអាពាហ៍ជាមួយអ្នកផ្សេងទៅវិញ ។ សារសំឡេងនោះ ត្រូវបានលោកហេង ឡុង បង្ហោះនៅលើ ហ្វេសបុកផ្ទាល់ខ្លួន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលរោងជ័យ របស់អ្នកនាង ធី សុវណ្ណថានិងលោក ផែ សុវណ្ណារិទ្ធ ។ ក្រោយពីប្រតិកម្មរបស់ អ្នកនាង ធី សុវណ្ណថា បន្ទាប់មក លោក ហេង ឡុង ក៏បញ្ចេញខ្លីបសម្ភាសន៍ជាមួយ កញ្ញា យ៉ា ដោយផ្ទាល់ រួចផុសចូលហ្វេសបុកទៀត នៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ ។
មុនសន្និសីទសារព័ត៌មាននេះ អ្នកនាងធី សុវណ្ណថា បានបង្ហោះលើហ្វេសបុកថា « ពិធីសេរីមង្គលរបស់យេីងខ្ញុំ បែរជាលោក ហេង ឡុង ផ្សាយរឿងមិនល្អអពមង្គល ធ្វេីឲ្យពិធីរៀបការយេីងខ្ញុំ ច្របូលច្របល់ មេបា ញាតិមិត្ត ភ្ញៀវប្រុសស្រី ខ្សឹបខ្សៀវសួរដេញដោលតវ៉ាគ្នា ។ ពេលខ្ញុំ ដឹងរឿងភ្លាម ខ្ញុំស្ទេីរគាំង ខ្ញុំខំទប់អារម្មណ៍ ដេីម្បីដំណេីរការកម្មវិធីដល់ចប់ បបូរមាត់ខ្ញុំខំញញឹម តែទទឹកភ្នែកហូរស្រក់ចុះមក យប់ថ្ងៃ៣១តុលា ខ្ញុំគេងយំទល់ភ្លឺ » ៕