សាលាសង្កាត់ស្ទឹងមានជ័យទី៣ បើក វេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាព និងផ្សព្វផ្សាយ នូវសភាពការណ៍ថ្មីៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ
Uភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨៖០០នាទីព្រឹក សាលាសង្កាត់ស្ទឹងមានជ័យទី ៣មានបើកវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាព និងផ្សព្វផ្សាយ នូវ សភាពការណ៍ថ្មីៗ ជូនដល់បងប្អូនប្រជាពលរដ្ឋភូមិចំនួន៣ ភូមិដំណាក់ធំ៥ភូមិឬស្សី១និងភូមិឬស្សី២ក្រោមអធិបតីភាព លោកឈាង រឹទ្ធីអនុប្រធានក្រុមការងារចុះជួយសង្កាត់ តំណាងអោយឯកឧត្តម នួន ផារ័ត្នអភិបាលរងសាលារាជ ធានីភ្នំពេញ លោកអ៊ុម ហឿងចៅសង្កាត់ លោក ឯម ភារី ជានាយប៉ុស្តិ៍ព្រមទាំងមានការចូលរួមពី ក្រុមការងារចុះជួយ សង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ មេភូមិរងទាំងអស់ដែលមានពលរដ្ឋសរុបចូលរួមចំនួនប្រមាណ ៩៥នាក់ ស្រី៣២នាក់ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបុរី ប៉េងហ៊ួតស្ថិតក្នុងភូមិដំណាក់ធំ៥សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
មានមតិសំណេះសំណាលក្នុងអង្គវេទិការលោកឈាង រឹទ្ធីអនុធានគណៈអធិបតី បានមានប្រសាសន៍ថា ការបើកវេទិកា សាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន ដែលលើកជាសំណើសំណូមពរ ចម្ងល់ផ្សេងៗ និងមានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានាជាអាទិភាពនៃការងារអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងសម្រាប់ឆ្នាំខាងមុខៗទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងអំពីស្នាដៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
អង្គវេទិកានេះបង្កើតឡើងដើម្បីបង្កើនភាពស្និតស្នាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ផ្សព្វផ្សាយនូវសមិទ្ធិផលនានាដែលសង្កាត់សម្រេចបាននាពេលកន្លងមក ជួបផ្ទាល់មាត់ជាមួយប្រជាពលរដ្ឋ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមលើកជាសំនួរ សំណូមពរ ចម្ងល់សំណើផ្សេងៗ ដើម្បីទទួលពិភាក្សា និងធ្វើការដោះស្រាយ៕