ក្រុមហ៊ុន តាតា សង់ផ្ទះល្វេង កំពុងតែរំលោភចាក់ដីបំពានលើដីប្រឡាយបង្ហូរទឹកស្អុយនិងដីកម្មសិទ្ធពលរដ្ឋស្របច្បាប់ដែលជាប់ព្រំប្រទល់ខាងក្រោយ

ភ្នំពេញ ៖ ក្រុមហ៊ុនសាងសង់ផ្ទះល្វែង តាតា កំពុងតែដំណើរការដ៏សកម្ម និងចាក់ដីបន្តបន្ទាប់ជាហូរហែរ ដើម្បីសាងសង់អាគារ ផ្ទះល្វែង ដែលអាជ្ញារសង្កាត់ចោមចៅទី1 អះអាងថា ចាក់ដីរំលោភយកប្រឡាយទឹកស្អុយដែលជាប្រឡាយមេរំដោះទឹកចេញពីរាជធានីភ្នំពេញ ។ទីតាំងនេះស្ថិតនៅ ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី1 ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការអះអាងរបស់ មេភូមិ ទួលពង្រ ដែលមានដីជាប់ព្រំប្រទល់និងក្រុមហ៊ុនសាងសង់ ផ្ទះល្វែងដែលមានឈ្មោះ តាតា បានប្រាប់នៅអង្គភាពសារព័ត៌មាន ជាច្រើនស្ថាប័នថា ដីរបស់គាត់ជាមេភូមិនៅទីនេះ ក៏ត្រូវបាន ក្រុមហ៊ុនសាងសង់ផ្ទះល្វែង ឈ្មោះ តា តា នេះ កំពុងតែចាក់ដីបំពានលើព្រំប្រទល់របស់គាត់ដែរ ដោយមិនមានការព្រមពៀង ឬការឯកភាពពីភាគីខាងលោកនោះឡើយ។

ពលរដ្ឋម្នាក់ទៀតឈ្មោះ លោក ជឹម ផល អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅស្ថិតក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី1 ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាពលរដ្ឋម្នាក់ដែរ ដែលរងគ្រោះដោយក្រុមហ៊ុន តា តា សាងសង់ផ្ទះល្វែងនេះ បានប្រាប់អង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន នៅវេលាម៉ោង ៩ និង១០នាទី ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ០៦រោជ ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ នេះថា គាត់ជាម្ចាស់កម្មសិទ្ធិដី មានប្លង់កម្មសិទ្ធិដែលបានទទួលស្គាល់ពេញលេញ ពីអាជ្ញាធរមូលដ្ឋាន និងប្រធានមន្ទីររៀបចំដែនដី នរគ រូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ត្រឹមត្រូវតាមផ្លូវច្បាប់។

លោកបន្តដែរថា ហេតុអ្វីបានជាក្រុមហ៊ុន សាងសង់ផ្ទះល្វែងហ៊ានចាក់ដីលុបព្រំប្រទល់ និង ថែមទាំងទន្ទ្រានយកដីរបស់គាត់ ហើយដោយមិនដឹងថា ក្រុមហ៊ុន នោះសំអាងទៅលើអ្វី ឬក៍មានឯកសារពាក់ទ័ន្ធ ណាមួយនោះទេ។មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមិនមានការពិភាក្សា ឬចេញមកដំណោះស្រាយសម្របសម្រួលណាមួយទាល់តែសោះ ទោះជាមានវត្តមានចៅសង្កាត់ចោមចៅទី1 នៅទីនេះក៏ដោយ។

ម៉្យាងទៀតសោត លោក ជឹម ផល ដែលរងគ្រោះដោយក្រុមហ៊ុន តាតា ចាក់ដីលុបព្រំប្រទល់ ទាមទារថា លោកសុំអោយក្រុមហ៊ុនចេញមុខ ដើម្បីធ្វើការដោះស្រាយដោយសន្តិវិធី ដោយលោកមិនចង់អោយមានភាពអសកម្មណាមួយដល់ដំណើរការសាងសង់របស់ក្រុមហ៊ុនេនះនោះទេ។ បើមិនដូច្នេះទេ លោក សុំស្នើរអោយអាជ្ញាធរ មានសមត្ថកិច្ច ក៍ដូចជាមន្ត្រីពាក់ព័ន្ធជួយទប់ស្កាត់ និងបង្អាក់ការចាក់ដីបន្ត នៅចំណុចមានជំលោះសិន ខណៈនៅមិនទាន់មានដំណោះស្រាយជាក់លាក់នៅទ្បើយ។

បើយោងតាមលើកឡើង របស់លោកចៅសង្កាត់ចោមចៅទី១ ដែលបានអញ្ជើញ ចុះមកដល់ទីតាំងក្រុមហ៊ុននេះផ្ទាល់ ផងនោះដែរថា កន្លងមកលោកមិនបានជ្រាបពីបញ្ហាខាងលើនេះច្បាស់នោះទេ ដោយលោកមិនបានចុះមកពិនិត្យជាក់ស្តែងដូចពេលនេះ លោកបន្តថា លោកនិងខិតខំបន្តរកដំណោះស្រាយ អោយមានតម្លាភាព និង យុត្តិធម៌ ក្នុងករណីលោកជាចៅសង្កាត់ ធ្វើការបំរើរាស្រ្ត និង រក្សាសន្តិសុខជូនពលរដ្ឋអោយខានតែបាន។

លោកចៅសង្កាត់ចោមចៅទី1 បានបន្តទៀតថា ក្រោយពីចុះពិនិត្យជាក់ស្តែង អាជ្ញាធរមូលដ្ឋានបានពិនិត្យឃើញថា ក្រុមហ៊ុននេះចាក់ដីខុសបច្ចេកទេស រំលោភយកប្រឡាយបង្ហូរទឹកស្អុយជាច្រើនម៉ែត្រទៀតផងដែរ ហើយអាជ្ញារធរបានហានឃាត់ឡានដឹកដីចាក់បណ្តោះអាសន្នរង់ចាំអោយក្រុមហ៊ុនកាយដីចាក់លុបប្រឡាយទឹកស្អុយចេញវិញសិន។

ទោះបីជាយ៉ាងណាម៉ិញ ក្រោយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាចៅសង្កាត់ចោមចៅទី១ បានមកដល់ទីតាំងរបស់ក្រុមហ៊ុន តាតា លក់ផ្ទះល្វែង យ៉ាងណាក្តី ក៏ក្រុមហ៊ុនខាងលើមួយនេះមិនចេញមុខអើពើ ឬខ្វល់ខ្វាយអ្វីបន្តិចទាល់តែសោះ។

ទាក់ទិន នឹង រឿងរ៉ាវខាងលើនេះ មិនមានភាគីក្រុមហ៊ុនឬតំណាងក្រុមហ៊ុនណាម្នាក់ ចេញមុខស្រាយបំភ្លឺឬបង្ហាញឯកសារបញ្ជាក់ណាមួយនោះទេ។

ទន្ទឹមនឹងនេះ ពលរដ្ឋមួយចំនួន មានការងឿងឆ្ងល់ និងរង់ចាំមើលថា តើក្រុមហ៊ុន តាតា លក់ផ្ទះល្វែង និង អាជ្ញាធរដែនដី ក៍ដូចជា មន្ទីរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី នឹងមានចំណាត់ការ និងដំណោះស្រាយយ៉ាងដូចម្តេចក្នុងករណីខាងលើនេះ?៕