រថយន្តបែនដឹកខ្សាច់ខូចលើស្ពានត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយស្លាប់ពេលបញ្ជូនទៅសង្គ្រោះ
ភ្នំពេញ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រៅនៅឯមន្ទីពេទ្យបន្ទាប់ពីបានជិះម៉ូតូឌ្រីមសង់មួយគ្រឿងបុកគូទរថយន្តបែនដឹកខ្សាច់ខូចចតស្ងៀមលើស្ពានពេញទំហឹង កាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ស្ថិតចំណុចនៅលើស្ពានអាកាសព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាយ៕
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើងទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿងពណ៌សលាតខៀវពាក់ស្លាកលេខចង្កូតស្ដាំ PP-1301 ធ្វើដំណើពីកើតទៅលិចលុះមកដល់ពាក់កណ្ដាលស្ពានរថយន្តក៍ខូចតែម្តងដោយចតស្រៀមមិនបានដាក់សញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវខណះនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HJ-6515បើកស្របទិសដៅគ្នាយ៉ាងលឿនជ្រុលទៅរថយន្តពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដោកផ្ទប់និងរថយន្តរងបួសធ្ងន់ ត្រូវបានទំរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅដល់មន្ទីរពេទ្យកាលម៉ែតតែជាអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់ជីវិតតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះបានប្រគល់ជូមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕