កម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ម្ចាស់ជាជនជាតិវៀតណាម

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ១និង០៥នាទី រំលងអាធាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការដឹកនាំផ្ទាល់ពី លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ចាត់ឲ្យ លោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ ស្រី០៤នាក់ ៖

១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ)

២-ឈ្មោះ វៀង ធីហុង (ហៅរក្សា) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម

៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅអាម៉ី) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម

៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម

៥-ឈ្មោះ ម៉ៃទ្រីថាណា ផាសាត់ថាណា (ហៅម៉ៃទី) ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្រូពេទ្យ ជនជាតិថៃ

៦-ឈ្មោះ​ឆាត ឡុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងករណីនេះកម្លាំងជំនាញបានធ្វើការឆែកឆេរឃើញស្រោមអនាម័យមួយចំនួន នៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងធុញសំរាមសរុបចំនួន១០ស្រោម។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត។