ជនជាតិវៀតណាម២នាក់​ ត្រូវកម្លាំងល្បាតឃាត់ខ្លួន​ បន្ទាប់ពីពួនចាំកន្លែងងងឹត យកដុំគប់ទៅលេីអ្នកដំណេីរ​នៅចាក់អង្រែក្រោម​

រាជធានី​ភ្នំ​ពេញ​ ៖ ​យុវជនជនជាតិវៀតណាម២នាក់​ ក្នុងចំណោម​បក្ខពួក​៤នាក់​ ​​ត្រូវបានកម្លាំង​កងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម​ ឃាត់ខ្លួន​បាន បន្ទាប់ពី​នាំគ្នាពួនកន្លែងងងឹត ប្រដាប់​ដោយ​ដុំថ្ម​គប់​ទៅលើ​យុវជនម្នាក់​ កំពុងបេីកម៉ូតូធ្វើដំណើរ​តាមផ្លូវ​ ករណីនេះ​បានកើត​ឡើង​កាលពីវេលាម៉ោង១១:៤០នាទីយប់​ ថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០១៩នេះ នៅចំណុចមុខច្រកផ្លូវបេតុង​ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ មានក្មេងប្រុសម្នាក់ អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ ម៉ាក ZoomerX ធ្វេីដំណេីរតាមផ្លូវជាតិលេខ២​ ឆ្លងកាត់កន្លែងកេីតហេតុខាងលេី​ ដែលជាទីស្ងាត់និងងងឹតដែលមាន​យុវជនជនជាតិវៀតណាមខាងលេី​ កំពុងពួនចាំ ដោយមិនដឹងខ្លួន​ ស្រាប់តែលេចមុខពួកគេបានយកដុំថ្ម​ ដែលបានត្រៀមទុកជាស្រេចនោះ មកធ្វេីសកម្មភាព​គប់ទៅលើក្មេងប្រុសនោះ តែមិនត្រូវ ទេីបក្មេងប្រុសនោះ​ ប្រញាប់​ជិះទៅផ្ទះ​ រួចប្រាប់បងប្រុសរបស់ខ្លួន​ រួចក៏រាយការណ៍ប្រាប់កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ និងកម្លាំងប៉ុស្តិ៍​ចាក់អង្រែក្រោម​ ដែលកំពុងល្បាត​ពួនស្ទាក់ក្នុងមូលដ្ឋាន​ និងឈរជេីង​នៅមិនឆ្ងាយពីកន្លែងកេីតហេតុនោះ បានចេញអន្តរាគមន៍ឆ្ពោះទៅចំណុចកេីតហេតុ​តែម្ដង​ គ្រាន់តែឃេីញ​កម្លាំងសមត្ថកិច្ច​ភ្លាម​ ជនសង្ស័យ៤នាក់​ នាំគ្នារត់ចូល​ច្រក​ដឿងហែម​ ចុះទៅមាត់ទន្លេបម្រុងគេចខ្លួន​ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់​ រួមទាំងដុំថ្ម៣ដុំ​ រួចវាយខ្នោះនាំមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម​ ដេីម្បីប្រគល់អោយប៉ុស្តិ៍ធ្វេីការសាកសួរ​ ចំណែកឯ​បក្ខពួក​២បាក់ទៀត​ បានរត់គេចខ្លួន​បាត់អស់​ ។

នៅចំពោះមុខសមត្ថកិច្ចយុវជនជនជាតិវៀតណាមទាំងពីរនាក់ឆ្លេីយថា​ ពួកគេទាំងពីរនាក់គ្រាន់តែជាមិត្តភ័ក្តប៉ុណ្ណោះ​ ចំណែកឯអ្នកគប់​ រត់ចុះទៅមាត់ទន្លបាត់ហេីយ​ ។

​ក្រោយពី​ឃាត់ខ្លួន​បាន​ជនទាំងពីរនាក់ខាងលេីនេះ សមត្ថកិច្ចបាន​នាំខ្លួនចូល​ប៉ុស្តិ៍ចាក់អង្រែក្រោម​ ហើយ​ភាគីបងប្រុសរបស់ជនរងគ្រោះ​ ក៏មិន​ប្តឹងផ្តល់​អ្វី​ដែរ គ្រាន់តែ​សូម​ឲ្យ​សមត្ថកិច្ចធ្វេីការ​អប់រំណែនាំ​ ហៅ​អាណាព្យាបាល​មកធានាត្រលប់ទៅផ្ទះវិញ ដើម្បី​បញ្ចប់រឿងផងដែរ ៕​ ដោយ៖ បងម៉េង​