ដេីរមេីលចំការជាន់មីនផ្ទុះ​ ដាច់ជេីងរបួសធ្ងន់ធ្ងរ

ពោធិ៍សាត់៖​ បុរសម្នាក់ឈ្មោះ ឈន វារៈ អាយុ២៩ឆ្នាំ នៅព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩បានរងគ្រោះដោយគ្រាប់មីនបន្សល់ពីសមយ័សង្គ្រាម ក្រោយបុរសរងគ្រោះ និងស្ត្រីជាភរិយាឈ្មោះនូច ស្រីនិចអាយុ២៧ឆ្នាំមានកូនស្រីម្នាក់ ដើរមើលចំការ​ ស្រូវរបស់ខ្លួន នៅចំណុចអូរអុកគូថ ស្ថិតក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ រួចជាន់ចំគ្រាប់មីនចាស់កប់ក្នុងដី ផ្ទុះត្រូវជើង បណ្ដាលអោយដាច់ជើងស្ដាំ។ ក្រោយហេតុការណ៍សាច់ញាតិ ក្រុមអ្នកភូមិនិងសមត្ថកិច្ច កងទព័នៅតំបន់នោះក៍បានចាត់ចែងជួយបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យខេត្តត្រាត ប្រទេសថៃ៕