CHEROLET ប្រដេញរថយន្ត​ Range Rover តែប៉ះកៀរខូចខាតបន្តិច​ តែបត់មកវិញ​ ក៏ជ្រុលទៅបុកដេីមឈេី​ និងទ្វាររបងផ្ទះ​ប្រជាពលរដ្ឋ​ បាក់ខ្ទេច​ និងក្រឡាប់ផ្ងារជេីង​ ហេីយរងរបួសទៀត

រាជធានីភ្នំពេញ​ ៖​ រថយន្ត CHEROLET មួយគ្រឿង​ បេីកប្រដេញតាមរថយន្ត Range Rover មួយគ្រឿង​ទៀត​ បានរេចង្កូតទៅបុកបាក់ដេីមឈេី​រួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ​ បណ្ដាលឲ្យ​បាក់បង្គោលរបងទ្វារផ្ទះ​ និងដេីមឈេីបាក់អស់មួយដេីម​ទៀត​ ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង​ និងបណ្ដាលឲ្យមានមនុស្សរងរបួស​ផងដែរ​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​បានកេីតឡេីង​កាលពីវេលាម៉ោងជិត៤ទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ​ ទី០៦​ ខែតុលា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចមុខផ្ទះលេខ​3Eo លេីផ្លូវលេខ៥៦៦​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនកើតហេតុ​ គេឃេីញរថយន្ត CHEROLET មួយគ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AH-1768 បេីកប្រដេញតាមរថយន្ត Range Rover ពណ៍ខ្មៅ​ មួយគ្រឿង​ទៀត​ ពាក់ស្លាកលេខភ្នំពេញ​ 2AX-7772 (ដោយមិនដឹងមូលហេតុ) លុះមកដល់ចំណុចមុខផ្ទះកេីតហេតុខាងលេី​ ស្រាប់តែបេីកមកកៀររថយន្ត Range Rover តែម្ដង ហេីយក៏បេីកហួសទៅបានប្រហែល៥០០ម៉ែត្រ​ ក៏បត់ត្រលប់មកវិញ​ ក្នុងល្បឿនលឿន​ ស្រាប់ទៅតែរថយន្តបានរេចង្កូតទៅបុកបាក់ដេីមឈេី​រួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ​ បណ្ដាលឲ្យ​បាក់បង្គោលទ្វាររបងផ្ទះ​ និងដេីមឈេីបាក់អស់មួយដេីម​ទៀត​ ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង​ និងបណ្ដាលឲ្យមានមនុស្សរងរបួស​ផងដែរ​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​និងម្ចាស់ផ្ទះភ្ញាក់ងេីបពីដំណេក​ចេញមកមេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍​បានចុះមកកន្លែងកើតហេតុ​ និងអោយភាគីទាំងសងខាង​ធ្វេីការដោះស្រាយគ្នា​គ្នាមួយជំហានសិន​ ដោយ​ភាគីទាំងសងខាង​ក៏បាន​ធ្វេីការ​ចរចារ​ជាមួយគ្នា​ បញ្ចប់រឿង​ត្រឹមនេះ​ មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡេីយ​ ដោយយល់ព្រមអោយ​ភាគីខាងរថយន្តបង្ក​ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង​ ចំណែកឯរបងផ្ទះ​ដែលរងការខូចខាតនិងបាក់រលំនោះ​ រងចាំស្អែក​ទេីបមកជួសជុលជូនវិញ​៕