CHEROLET ប្រដេញរថយន្ត Range Rover តែប៉ះកៀរខូចខាតបន្តិច តែបត់មកវិញ ក៏ជ្រុលទៅបុកដេីមឈេី និងទ្វាររបងផ្ទះ ប្រជាពលរដ្ឋ បាក់ខ្ទេច និងក្រឡាប់ផ្ងារជេីង ហេីយរងរបួសទៀត

រាជធានីភ្នំពេញ ៖ រថយន្ត CHEROLET មួយគ្រឿង បេីកប្រដេញតាមរថយន្ត Range Rover មួយគ្រឿង ទៀត បានរេចង្កូតទៅបុកបាក់ដេីមឈេី រួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ បាក់បង្គោលរបងទ្វារផ្ទះ និងដេីមឈេីបាក់អស់មួយដេីម ទៀត ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង និងបណ្ដាលឲ្យមានមនុស្សរងរបួស ផងដែរ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីង កាលពីវេលាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខផ្ទះលេខ 3Eo លេីផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃេីញរថយន្ត CHEROLET មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1768 បេីកប្រដេញតាមរថយន្ត Range Rover ពណ៍ខ្មៅ មួយគ្រឿង ទៀត ពាក់ស្លាកលេខភ្នំពេញ 2AX-7772 (ដោយមិនដឹងមូលហេតុ) លុះមកដល់ចំណុចមុខផ្ទះកេីតហេតុខាងលេី ស្រាប់តែបេីកមកកៀររថយន្ត Range Rover តែម្ដង ហេីយក៏បេីកហួសទៅបានប្រហែល៥០០ម៉ែត្រ ក៏បត់ត្រលប់មកវិញ ក្នុងល្បឿនលឿន ស្រាប់ទៅតែរថយន្តបានរេចង្កូតទៅបុកបាក់ដេីមឈេី រួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ បាក់បង្គោលទ្វាររបងផ្ទះ និងដេីមឈេីបាក់អស់មួយដេីម ទៀត ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង និងបណ្ដាលឲ្យមានមនុស្សរងរបួស ផងដែរ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះភ្ញាក់ងេីបពីដំណេក ចេញមកមេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ បានចុះមកកន្លែងកើតហេតុ និងអោយភាគីទាំងសងខាង ធ្វេីការដោះស្រាយគ្នា គ្នាមួយជំហានសិន ដោយ ភាគីទាំងសងខាង ក៏បាន ធ្វេីការ ចរចារ ជាមួយគ្នា បញ្ចប់រឿង ត្រឹមនេះ មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡេីយ ដោយយល់ព្រមអោយ ភាគីខាងរថយន្តបង្ក ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកឯរបងផ្ទះ ដែលរងការខូចខាតនិងបាក់រលំនោះ រងចាំស្អែក ទេីបមកជួសជុលជូនវិញ ៕