គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ មិនចេះយល់យោគគ្នា កើតជាហិង្សា វាយភាគីម្ខាងអោយរងរបួសយ៉ាងដំណំ ផ្អើលសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តហាយលេនឌ័រមួយគ្រឿង បត់ឆ្វេងដៃចូលទៅក្នុងអគ្គកុងសុលមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួួគ្រឿងជិះដោយបុរសម្នាក់ បណ្តាលរងរបួសស្រាល ខណៈនោះក៏មានបុសជនជាតិចិនម្នាក់ ដែលជាបក្ខពួក ដើរចេញពីក្នុងមកវាយជនរងគ្រោះបន្តែមទៀត រងបួសយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍កាលពីវេលាម៉ោង ៨ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខអគ្គកុងសុល តាមបណ្តោយផ្លូវព្រះមុុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពិីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជនជាតិចិនម្នាក់ បើករថយន្តហាយលនឌ័រមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ CD-17-022 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបំណងចូលក្នុងអគ្គកុងសុល ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក BELLY ពណ៌ស លាយខ្មៅពាក់ស្លាកលេខ កណ្តាល 1AA-0047 ជិះដោយបុរសម្នាក់ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង បណ្តាលអោយខ្ទាតទៅប៉ះនឹងទ្រូងផ្លូវ រងរបួសស្រាល ខណៈនោះក៏មានបុរសជនជាតិម្នាក់ដែលជាបក្ខពួកខាងរថយន្តបង្ក បានដើរចេញពីក្នុងមកចាប់ជនរងគ្រោះភាគីម៉ូតូឡើងជង្គង់ និងវាយបណ្តាលឲ្យប៉ោងគំត្រចៀង ម្ខាងរបួសយ៉ាងដំណំ បន្ទាប់ពីវាយរួចបុរសជនជាតិចិនបានដើរចូលក្នុងបាត់ធ្វើប្រងើយ នៅតែភាគីរថយន្តធ្វើឲ្យផ្អើលឆោលឡោដល់សមត្ថកិច្ខចុះអន្តរគមន៍ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីបង្កបានឲ្យភាគីរងគ្រោះចូលទៅខាងក្នុង ធ្វើការចរចារគ្នា និងសម្របសម្រួលដើម