គ្រោះថ្នាក់ចរាចរមួយ ដោយរថយន្តក្រុងវីរ:ប៊ុនថាំប៉ះគ្នាជាមួយនឹង រថយន្ត កុងតឺណឺ បួងចង្កូតជ្រុលក្រឡាប់ ច្រើនត្រឡប់

ខេត្តសៀមរាប ៖ មនុស្សប្រមាណជាង១០នាក់បានរងរបួសបាក់ដៃ បាក់ជើង ស្រែកយំ ទ្រហឹងអើងកងពេញ
ក្នុងរថយន្តនៅក្នុងគ្រោះថ្នាក់ចរាចរមួយ ដោយរថយន្តក្រុងវីរ:ប៊ុនថាំប៉ះគ្នាជាមួយនឹង រថយន្ត កុងតឺណឺ បួងចង្កូតជ្រុលក្រឡាប់ ច្រើនត្រឡប់ បណ្ដាលឲ្យ អ្នកដំណើររងរបួសធ្ងន់ ស្រាល។

ហេតុការណ៍នេះ បានកើតកាលពីវេលាម៉ោងប្រហែលជាង១០:០០យប់ ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩នៅលើផ្លូវជាតិលេខ៦ មុខបន្ទាយទាហានសឹករងស្រុកសូទ្រនិគម ក្នុងភូមិថ្នល់ចែក ឃុំសាលាកកោះ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុ នៃការក្រឡាប់ គឺបណ្ដាលមកពី មានរថ
យន្តកុងតឺណឺមួយគ្រឿងក្នុងទិសដៅច្រាស់គ្នា បានវ៉ាគេ ចូលមកខាងស្ដាំរបស់រថយន្តក្រុង
ដែលស្ថិតក្នុងទិសដៅពីសៀមរាប ទៅភ្នំពេញ។ បន្ទាប់ពីកើតឡើងហើយ រថយន្តកុងតឺណឺបានបន្តដំណើរចូលមកខាងក្នុងខេត្តសៀមរាបដោយរលូន។